Booking Minnesota Live Band

Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ត្រូវថ្នាំអូនស្រី

មាស សាម៉ន និងសូ សាវឿន - ឡាំលាវ

  • 00:00  /  00:00
  • singer

I- (ប) បងក្រឡេកមើលទៅ ស្រីក្រឡៅក្រឡែតមក អើយ! (២ដង) 

ចិញ្ចើមរត់រក អូនអើយកុំថាបងកាច (២ដង)។

II- (ស) បើបងចង់កាច អូនបើកអំណាចឱ្យតាមដាន(២ដង)

បងកុំប្រាថ្នា ប្រយ័ត្នអូនកាប់ឱ្យឮញុំាង (២ដង)។

III-  (ស) ចុះបើអូនកាប់បង បងលីបដល់ទៅកៀនជញ្ជាំង អឺយ (២ដង) 

កាប់ឮញុំាងៗ អូនអឺយអាហ្នឹង! ខ្លាំងបណ្តើរកូន អឺយ (២ដង)។

IV- (ស) កាំបិតស្នៀតមួយ បងអើយ សយ៉ាងឱប្រណិត អើយ (២ដង) បើបងចង់លោហិត កំបិតចាក់ចំដើមក (២ដង)។

V- (ប) ចុះបើអូនចាក់បង ចាក់ឱ្យដល់ឆ្អឹងស (២ដង) 

ចាក់ចំគល់ក បងចំហរឱ្យស្រីចាក់ អឺយ (២ដង)។ 

VII- (ស) អស់ញាតិសន្តាន លោកអើយជួយចាំឱ្យជាក់ អឺយ (២ដង) ប្រុសបើកឱ្យស្រីចាក់ ខ្ញុំយកអស់អ្នកឱ្យជួយចាំ អឺយ (២ដង)។ 

VII- (ប) ចុះបើអូនចាក់បង បងឱ្យអូននាងបិតថ្នាំ អឺយ (២ដង) 

មុខសះជាំដាំ អាហ្នឹង! វាត្រូវនិងថ្នាំមេអូនស្រី (២ដង)៕