Booking Minnesota Live Band

Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

គេងយោលអង្រឹង

ស៊ិន ស៊ីសាមុត - ស្លូ

  • 00:00  /  00:00
  • singer

១ គេងយោលអង្រឹង ទន្ទឹងមើលផ្លូវ ថ្ងៃលិច ផុតទៅ អាសូរស្រីពៅ នៅតែរង់ចាំ

ចន្ទរះមាត់ទឹក នឹកអស់បណ្ដាំ រលកទន្លេ គគ្រាំ ទួញយំឲ្យទ្រាំ នឹងកម្មវាសនា...


២ ចង់ជួបជានិច្ច រាល់ថ្ងៃលិចទៅ ចង់ជួបណាស់ពៅ លង់លុះឥឡូវ នៅតែប្រាថ្នា

ខាំធ្មេញតឹងទ្រូង ទូងចិត្តខ្លោចផ្សា សង្គ្រាមនៃចិត្ត គ្រួសារ ប្រហារស្នេហ៍យើង ក្នុងភ្លើងគ្នានផ្សែង


R. ទោះខ្នោះច្រវាក់ ដាក់បងយ៉ាងណា តែចិត្តស្នេហា.. នៅតែស្រវា ហោះជួប គ្មានក្រែង

ស្លាប់ត្រូវគ្រាប់ចុះ ឲ្យអស់ចំបែង គ្មានខ្លាចទេដាវ លំពែង តាក់តែងជាថ្មី ជួបគ្នាណាពៅ


៣ ជួបរាល់ថ្ងៃលិច ឲ្យភ្លេចម្ដេចបាន ទូកតូចកល្យាណ ធ្លាប់ចែវកម្សាន្ដ ជិតពេលយប់ជ្រៅ

បើបងជាគ្រុឌ រត់ឆក់ឥឡូវ បំបាំងកាយបង និងពៅ ផុតភ្នែកសត្រូវ រស់នៅ.. សុខ..សាន្ត...។